សហគមន៍កសិកម្មអាចពង្រឹងខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសិប្បកម្មកែច្នៃ
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអញ្ជើញទទួលទានអាហារសាមគ្គី និងជួបសំណេះសំណាលអំពីស្ថានភាពដំណាំស្វាយចន្ទី ក្នុងខេត្តកំពង់ធំ ជាមួយក្រុមអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប តំណាងសហគមន៍កសិកម្មស្វាយចន្ទីចំនួន៤ រួមមាន៖
១- សហគមន៍កសិកម្មឃុំក្រយាសាម្គី
២- សហគមន៍អភិវឌ្ឍន៍កសិកម្មងនជោគជ័យសិរីសាមគ្គី
៣- សហគមន៍កសិកម្មភ្នំសន្ទុក
៤- សហគមន៍កសិកម្មសាលាវិស័យ
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានជួបជាមួយតំណាងមន្ទីរកសិកម្ម សិប្បកម្មកែច្នៃស្វាយចន្ទី។
ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិកម្មស្វាយចន្ទីទាំង៤ខាងលើមានឱកាសពង្រឹងខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសិប្បកម្មកែច្នៃ។